Friday, September 18, 2020
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

2300 POSTS 0 COMMENTS
video

កម្ពុជាប្រតិកម្មចំពោះការទាមទារឱ្យដោះលែងសកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន របស់UN

កម្ពុជាចាត់ទុកថាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃឧត្តមស្នងការអង្គការសហប្រជាជាតិ ឬUN ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីសថាជាការមិនយល់ពីកិច្ចការអនុវត្តច្បាប់នៅកម្ពុជាទៅលើក្រុមយុវជនសិទ្ធិមនុស្ស និងបរិស្ថាន ដោយពុំមែនជាការចាប់ខ្លួនតាមអំពើចិត្ត ដូចការលើកឡើងនោះឡើយ។ ក្នុងសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយិ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃចុងសប្តាហ៍មុន អះអាងថា កម្ពុជាមិនអនុញាតឲ្យមានការចាប់ខ្លួនតាមតែអំពើចិត្តនោះឡើយ ហើយការចាប់ខ្លួនពលរដ្ឋកន្លងមក ជាការអនុវត្តស្របតាមច្បាប់ជាតិ និងអន្តរជាតិ តែប៉ុណ្ណោះ។
video

សហភាពអឺរ៉ុបព្យួរឋានៈសិទ្ធិមនុស្ស និងសេរីភាពអ្នកស្រីអ៊ុងសានសូជីដោយសារឃុបឃិតនឹងពួកយោធា

អ្នកស្រីអ៊ុងសានសូជី ទំនងក្លាយជាមនុស្សដំបូងគេ ដែលសភាសហភាពអឺរ៉ុប បានសម្រេចព្យួរឋានៈសិទ្ធិមនុស្ស និងសេរីភាពរបស់អ្នកស្រី ដោយសារត្រូវបានចោទថាបានឃុបឃិតនឹងពួកយោធាក្នុងការបង្កើតការសម្លាប់និងធ្វើទុក្ខទោសទៅលើសហគមន៍ម៉ូស្លីមរូហ៊ីងយ៉ា។ តាមសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា សភាសហភាពអឺរ៉ុកាលពីថ្ងៃទី១០ ខែកញ្ញាបានសម្រេចព្យួរឈ្មោះ  អ្នកស្រីអ៊ុងសានសូជីពីក្រុមអ្នកឈ្នះពានរង្វាន់សិទ្ធិមនុស្ស កម្រិតអន្តរជាតិខ្ពស់បំផុតនេះ ដោយសារតែអ្នកស្រី បរាជ័យមិនបានជួយទប់ស្កាត់ ពួកយោធាដែលបានវាយបង្រ្កាបទៅលើ ក្រុមមូស្លិមរ៉ូហ៊ីងយ៉ាហើយបណ្ដាលអោយស្លាប់ជាច្រើនរយនាក់។
video

កាស៊ីណូអនឡាញ និងក្លឹបខេធីវី ឬខារ៉ាអូខេ បន្តបើកធ្វើអាជីវកម្មដោយគ្មានសមត្ថកិច្ចបង្ក្រាប

ពលរដ្ឋខេត្តព្រះសីហនុឲ្យដឹងថា សណ្ឋាគារកាស៊ីណូ អនឡាញ (Online) និងក្លឹបខេធីវី (KTV) ឬខារ៉ាអូខេ បានបន្តលួចបើកធ្វើអាជីវកម្មព្រោងព្រាត ក្នុងខេត្តនេះ ដោយអនុវត្តផ្ទុយពីបទបញ្ជា និងសេចក្តីណែនាំ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។ ប្រភពដដែលឲ្យដឹងថាទីតាំងកាស៊ីណូអនឡាញ និងក្លឹបKTV មួយចំនួន ដែលបើកធ្វើអាជីវកម្ម ផ្ទុយ ឬមិនអនុវត្តតាមបំរាម...
video

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយទាំងអស់ ក្នុងដំណាក់កាលទី២

ក្រសួងសុខាភិបាលប្រកាសថា ករណីអ្នកជំងឺទី២៧៤ ដែលជាអ្នកជំងឺកូវីដ-១៩ ចុងក្រោយគេបង្អស់ដែលបានរកឃើញនៅកម្ពុជា ត្រូវបានព្យាបាលឲ្យជាសះស្បើយ។ ការជាសះស្បើយនេះ ធ្វើឱ្យអ្នកជំងឺសរុប២៧៤ ដែលរកឃើញនៅកម្ពុជាកន្លងមក ត្រូវបានព្យាបាលឱ្យជាសះស្បើយទាំងអស់គិតត្រឹមថ្ងៃទី១១ខែកញ្ញានេះ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយដែរ។ ក្រសួងបញ្ជាក់ថា នេះជាសះស្បើយក្នុងដំណាក់កាលទី២ ខណៈក្រសួងប្រកាសថាពុំមានករណីឆ្លងកូវីដ-១៩ថ្មីទៀតនោះដែរក្នុងរយៈពេលជិតកន្លះខែមកហើយ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះ បញ្ជាក់ថា អ្នកជំងឺកូវីដ១៩ដែលត្រូវបានព្យាបាលជាសះស្បើយចុងក្រោយគេកាលពីថ្ងៃម្សិលមិញ...
video

អង្គការលើកលែងទោសអន្តរជាតិចាត់សិទ្ធិមនុស្សក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ដូចគ្នាទៅនឹងសិទ្ធិមនុស្សក្នុងរបប ប៉ុល ពត

មន្ត្រីជាន់ខ្ពស់នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរិះគន់នូវសកម្មភាពទាំងឡាយដូចជា ការបង្ក្រាប ការចាប់ខ្លួន និងការបង្កើតឧបត្តិវហេតុផ្សេងៗរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាជាការធ្វើទុក្ខបុកម្នេញ និងជាការគម្រាមកំហែងទៅដល់ក្រុមអ្នកការពារសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោក Ming Yu Hah នាយកប្រតិបត្តិរងប្រចាំតំបន់របស់អង្គការលើកលែងទោសអន្តរជាតិបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងក្រុមអ្នកតវ៉ាទាំងនោះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ត្បិតនេះជាអំពើខុសទៅនឹងច្បាប់របស់កម្ពុជាខ្លួនឯងផង និងខុសទៅនឹងច្បាប់ស្តីពីសិទ្ធិមនុស្សជាសកលនៅលើពិភពលោកផង។
video

Human Rights Watch ទាមទារឲ្យលោកហ៊ុន សែន ដោះលែងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដោយឥតលក្ខខណ្ឌ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទាមទារឱ្យរដ្ឋាភិបាលដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ទៅលើសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលចុងក្រោយនេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch ) បានជំរុញឱ្យអាជ្ញាធរ លោកហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ពាក់ព័ន្ធបទញុះញង់ដោយគ្មានមូលដ្ឋានទៅលើសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានចំនួន ១៤ នាក់ដែលត្រូវបានឃាត់ខ្លួនថ្មីៗនេះ និងដោះលែងពួកគេដោយគ្មានលក្ខខណ្ឌ។
video

សមត្ថកិច្ចចាប់ខ្លួនយុវជនម្នាក់ទៀត ក្រោយចេញមុខតវ៉ាទាមទារយុត្តិធម៌សង្គម

ក្រុមយុវជនបានឱ្យដឹងថាសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួន យុវជនម្នាក់ជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី ហើយបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម។ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី បានលើកឡើងថា ប្អូនប្រុសរបស់លោក គឺលោក មួង សុភ័ក្រ្ត ដែលជាសមាជិកក្រុមការងារ១០០រាត្រី ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញ បន្ទាប់ពីលោកបានទទួលដំណឹងនេះពីអង្គការសហប្រជាជាតិ...
video

ឡាវកំពុងរងហានិភ័យដោយសារជំពាក់បំណុលចិនធ្ងន់ធ្ងរ

ប្រទេសលាវឈរស្ទើរលែងនឹងហើយដោយសារបំណុលចិន។ កាលពីសប្តាហ៍មុន ទស្សនាវដ្តីអាមេរិកាំងឈ្មោះ The Diplomat ចុះផ្សាយអត្ថបទថា ប្រទេសលាវ មានសល់ធន ធាន ជាទុនតម្កល់ទុកនៅបរទេសសម្រាប់ធានាអធិបតេយ្យក្នុងការដោះដូរសងគេតែ ១ពាន់លានដុល្លារប៉ុណ្ណោះ។ រដ្ឋអំណាចលាវ បាត់បង់ចំណូលដោយសារជម្ងឺ កូវិដ−១៩។ ចំណែកឯបំណុលចិនវិញក៏កាន់តែកើន ព្រោះរកលុយសងការប្រាក់ធនាគារចិនមិនទាន់ ដែលជម្រុញមិនត្រឹមតែរដ្ឋា ភិបាលទេ គឺប្រទេសទាំងមូលជំពាក់បំណុលបរទេស ជា ពិសេសចិន។
video

IDEA TALK៖ តើភាពជាគំរូនៃមេដឹកនាំ ត្រូវឈរលើកត្តាអ្វីខ្លះ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ស្តីអំពី៖ តើភាពជាគំរូនៃមេដឹកនាំ ត្រូវឈរលើកត្តាអ្វីខ្លះ?
video

ប្រមុខការទូតអាមេរិកប្រាប់សមភាគីអាស៊ាន កុំបណ្ដោយឱ្យចិនដើរលើក្បាល

ទំនាក់ទំនង ចិន និងសហរដ្ឋអាមេរិក មិនអាចរកពេលចរចាជាមួយគ្នា បានទេអំពីជម្លោះសមុទ្រចិនខាងត្បូងព្រោះតែក្រុងប៉េកាំង កំពុងរង់ចាំអ៊ុតមើលលទ្ធផលបោះឆ្នោត ប្រធានាធិបតីនៅអាមេរិក ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃដើមខែវិច្ឆិកា ឆ្នាំ២០២០។ ប្រធានាធិបតីចិន ស៊ីជីនពីង បាននិយាយកាលពីថ្មីៗនេះថា  ស្ថានភាពនៅសមុទ្រចិនខាងត្បូងនឹងធូរស្រាលវិញ គឺលុះត្រាតែលោក ដូណាល់ត្រាំ ចាញ់ឆ្នោត។ ក្នុងន័យនេះហើយដែលរដ្ឋការរបស់លោក ដូណាល់ត្រាំ...