Tuesday, July 7, 2020
Home ព័ត៌មាន

ព័ត៌មាន

video

ក្រសួងការងារថា គ្មានការផ្អាកការចរចាប្រាក់ឈ្នួលជូនកម្មករសម្រាប់ឆ្នាំ២០២១ នោះឡើយ

ដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតផល ស្បែកជើង សម្រាប់ឆ្នាំ២០២១ នៅតែអាចដំណើរការជាធម្មតា ដោយគ្មានការផ្អាកនោះឡើយ។ ព័ត៌មានដែលស្និតនឹងរដ្ឋាភិបាល Fresh Newsនៅថ្ងៃនេះបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ចុះផ្សាយថា ដំណើរការចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២១ នៅតែបន្តទៅតាមពេលវេលាដែលក្រសួងបានកំណត់ ទោះបីជាមានការស្នើសុំផ្អាកការចរចារនេះ ពីសំណាក់នយោជកក្រោមហេតុផលនៃវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី។...
video

គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស ទាមទារឱ្យរដ្ឋាភិបាល តវ៉ាយកកោះត្រល់និងដែនសមុទ្រដែលវៀតណាមគ្រប់គ្រងមកវិញ

គណបក្សសង្រ្គោះជាតិ ភាគីក្រុមលោក សម រង្ស៊ី ដែលមានមូលដ្ឋាននៅក្រៅប្រទេស បានទាមទារឱ្យរដ្ឋាភិបាលលោកហ៊ុន សែន ប្រើប្រាស់នូវអនុសញ្ញាអន្តរជាតិ និងឯកសារគតិយុត្តិនានា ក្នុងការប្តឹងភាគីវៀតណាម ដើម្បីយកកោះត្រល់ និងចង្កោមកោះក្រចកសេះ ព្រមទាំងដែនសមុទ្រ ដែលវៀតណាមបានគ្រប់គ្រងមកវិញ ។ ក្នុងសេចក្តីថ្លែងការណ៍របស់បក្សនៅថ្ងៃទី២ ខែកក្កដានេះ ដោយមានត្រា បក្ស...
video

រដ្ឋាភិបាលនឹងចាត់វិធានការមន្ត្រីអាជ្ញាធរមូលដ្ឋានណាដែលប្រព្រឹត្តខុសគោលការណ៍ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ជាថ្មីទៀត បន្ថែមទៅលើអ្វីដែលលោក ហ៊ុន សែន ធ្លាប់លើកឡើងថាខ្លួនបានផ្ញើលិខិតទៅក្រសួងមហាផ្ទៃរួចហើយ ដើម្បីចាត់វិធានការលើមន្ដ្រីមូលដ្ឋានណា ដែលដកយកប្រាក់ឧបត្ថម្ភពីពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩។ ថ្លែងនៅក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី២ កក្កដា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង់ សូត មានប្រសាសន៍ថា ខាងលោកបានផ្ញើលិខិតមួយ...
video

សង្គមស៊ីវិល និងពលរដ្ឋ គាំទ្រក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសស្តីពីការផ្ទេរសមត្ថកិច្ចក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ

ក្រុមសិទ្ធិមនុស្សក្នុងស្រុកសាទរ ចំពោះចំណាត់ការ របស់ក្រសួងមហាផ្ទៃ ដែលបានចេញក្តីសម្រេចស្តីពី ការផ្ទេរសមត្ថកិច្ច ក្នុងការផ្តល់សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ជូនប្រជាជន  ដោយផ្តល់ភារកិច្ចនេះជូន អធិការនគរបាលក្រុង-ស្រុក-ខណ្ឌ និងប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ថានឹងបង្កលក្ខណៈងាយស្រួល និងដឹងពីសុខទក្ខ ប្រជាពលរដ្ឋ។អ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម និងសិទ្ធិមនុស្ស នៃសមាគមន៍អាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ស្ថិតក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលច្រើនទៀតនៅកម្ពុជា អ្នកស្រី ជៀប សុធារី...
video

តំបន់សមុទ្រចិនខាងត្បូង ត្រៀមធ្លាក់ក្នុងសង្រ្គាម ខណៈសកម្មភាពយោធាកំរើកជាខ្លាំង

ពុំមានការអះអាងថា សង្រ្គាមនៅសមុទ្រចិនខាងត្បូង អាចនឹងផ្ទុះនៅពេលណាពិតប្រាកដនោះទេ ប៉ុន្តែសកម្មភាពយោធា នៃប្រទេសពាក់ព័ន្ធកាន់តែរីកធំឡើងៗ។ មានសេចក្ដីរាយការណ៍មកថា ចិនចាប់ផ្ដើមធ្វើសមយុទ្ធទ្រង់ទ្រាយធំរយៈពេល៥ថ្ងៃដោយ ចាប់ពីពុធទី១ ខែកក្កដានេះតទៅ ។ ចំណែក ឯសហរដ្ឋអាមេរិកទោះជាបានធ្វើរួចហើយ នូវសមយុទ្ធទ័ពជើងទឹក នឹងជើងអាកាស ជាមួយប្រទេសហ្វីលីពីន ប៉ុន្តែនាវាផ្ទុកយន្តហោះដ៏ធំចំនួន២គ្រឿងគឺនាវា USS Nimitz និង...
video

មន្ត្រីជំនាញថា រ៉ែដែលពលរដ្ឋខេត្តព្រះសីហនុ ផ្អើលនាំគ្នាទៅជីកនោះ មិនមែនជារ៉ែមាសទេ

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញលទ្ធផលពីមន្ទីរពិសោធន៍ថា រ៉ែដែលពលរដ្ឋរស់នៅខេត្តព្រះសីហនុ ផ្អើលនាំគ្នាទៅជីក កាលពីពេលថ្មីៗនេះ មិនមែនជារ៉ែមាសនោះទេ ប៉ុន្តែវាជាប្រភេទរ៉ែ ពីរីត ដែលជាបណ្ដុំ នៃសមាសធាតុដែក និងស្ពាន់ធ័រតែប៉ុណ្ណោះ។ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់...
video

ACU នាំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបងមកសាកសួរបន្ថែមករណីចោទប្រកាន់ពីបទពុករលួយ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០១ ខែកក្កដា នេះ បាននាំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង មកកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សាព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានដកស្រង់សម្តីរបស់លោក ឱម...
video

ជនផ្ដាច់ការម៉ាឌូរ៉ូដាក់ឱសានវាទឱ្យប្រេសិតសហភាពអឺរ៉ុបចេញពីវេណេហ្សូអេឡា ក្នុងរយៈពេល៧២ម៉ោង

ភាពតានតឹង រវាងរបបនៅប្រទេសវេណេហ្សូអេឡា មិនមែនមានតែជាមួយ​សហរដ្ឋអាមេរិក​នោះទេ  គឺមានទាំងសហភាពអឺរ៉ុបផងដែរ។ សហភាពគឺជាសហគមន៍ធំមួយមានសមាជិក ២៧ប្រទេស។ សហភាពអឺរ៉ុបមាន ស្ថានបេសកកម្ម របស់ខ្លួន នៅគ្រប់បណ្ដាប្រទេស ដែលមាន​ទំនាក់ទំនង​ការ​ទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សហភាពអែរ៉ុប ជាសហគមន៍មួយដ៏មានឥទ្ធិពលមួយ​នៅក្នុងក្រសែភ្នែករបស់អន្តរជាតិ ជាពិសេស នៅក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ។ តែយ៉ាងណាក៏ដោយ សហភាពអឺរ៉ុបកំពុងបាក់មុខនៅលើឆាកអន្តរជាតិ...
video

ក្រសួងបរិស្ថានជំរុញចូលរួមបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ

រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានជំរុញឱ្យពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធចូលរួមបង្ការ និងលុបបំបាត់ជំងឺគ្រុនចាញ់នៅតាមសហគមន៍ ពិសេសសហគមន៍តំបន់ការពារធម្មជាតិ។ ថ្លែងក្នុងពិធីសំណេះសំណាលផ្សព្វផ្សាយ វិធីបង្ការជំងឺគ្រុនចាញ់ គ្រុនឈាម និងចែកសម្ភារៈ ថ្នាំបង្ការជំងឺគ្តុនចាញ់ គ្រុនឈាម និងដង្កូវព្រូន ដល់មន្រ្តីឧទ្យានុរក្ស តំណាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច នៃភូមិសាស្រ្តខេត្តមណ្ឌលគិរីនៅថ្ងៃទី៣០ មិថុនានេះ រដ្ឋលខាធិការក្រសួងបរិស្ថានអ្នកស្រី ...
video

លោកសម រង្ស៊ី ថាលោកហ៊ុន សែន កំពុងយល់សប្តិក្នុងការផ្ទេរអំណាចទៅឲ្យកូន

អតីតប្រធានគណបក្សសង្គ្រោះជាតិលោកសម រង្ស៊ី បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែយល់សប្តិក្នុងការចង់ផ្ទេរអំណាចទៅឱ្យកូនគាត់ដែលថានឹងអាចទៅរួច។ អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញថា លោកហ៊ុន សែន កំពុងតែភ័យនៅពេលបាត់បង់អំណាច ហើយគាត់នឹងទទួលវាសនា ដូច Nicolae Ceaușescu អតីតប្រធានាធិបតីនៃប្រទេស...

MEDIA FEEDS

Popular

video

ក្រសួងការងារថា គ្មានការផ្អាកការចរចាប្រាក់ឈ្នួលជូនកម្មករសម្រាប់ឆ្នាំ២០២១ នោះឡើយ

ដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតផល ស្បែកជើង សម្រាប់ឆ្នាំ២០២១ នៅតែអាចដំណើរការជាធម្មតា ដោយគ្មានការផ្អាកនោះឡើយ។ ព័ត៌មានដែលស្និតនឹងរដ្ឋាភិបាល Fresh Newsនៅថ្ងៃនេះបានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ចុះផ្សាយថា ដំណើរការចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២១ នៅតែបន្តទៅតាមពេលវេលាដែលក្រសួងបានកំណត់ ទោះបីជាមានការស្នើសុំផ្អាកការចរចារនេះ ពីសំណាក់នយោជកក្រោមហេតុផលនៃវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី។...