video

នគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យ០៦នាក់ ពីបទក្លែងធ្វើកម្លាំងសមត្ថកិច្ច រួចជំរិតទារលុយពីជនរងគ្រោះ

ស្នងការនគរបាលខេត្តព្រះសីហនុលោក ជួន ណារិន្ទ អះអាងថា នគរបាលជំនាញ បានចុះបង្ក្រាបក្រុមជនសង្ស័យ ០៦នាក់ ក្នុងនោះមានជនជាតិខ្មែរ០៥នាក់ និងជនជាតិចិនម្នាក់ ដែលក្លែងបន្លំជាសមត្ថកិច្ចនគរបាល ហើយធ្វើសកម្មភាពជំរិតទារប្រាក់ ពីជនរងគ្រោះ ជនជាតិចិនម្នាក់ រស់នៅក្នុងក្រុងព្រះសីហនុ។ លោក ជួន ណារិន្ទ បានប្រាប់ក្រុមអ្នកសាព័ត៌មានក្នុងស្រុកថា កាលពី...
video

តើហេតុអ្វីរដ្ឋាភិបាលលោក ហ៊ុន សែន មិនហ៊ានប្រើយន្តការអន្តរជាតិដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម?

ក្រុមអ្នកឃ្លាំមើលព្រំដែនបានទាត់ចោលការលើកឡើងរបស់ ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនលោក វ៉ា គឹមហុង ថា ធ្វើឡើងដោយគ្មានតម្លាភាព មានការគម្រាមកំហែង និងបានរៀបចំទុកជាមុន ក្នុងចេតនាបន្លំភ្នែកពលរដ្ឋ និងព្យាយាមបិទបាំងអំពើក្បត់ជាតិរបស់ខ្លួនដែលបានឃុបឃិតជាមួយបរទេសដើម្បីលួចបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីប៉ុណ្ណោះ។ លោក អ៊ំ សំអាន សមាជិកតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិទទួលបន្ទុកកិច្ចការព្រំដែនបានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ពលរដ្ឋដែលអាជ្ញាធរមូលដ្ឋានហៅមកជួបលោក...
video

អង្គការសង្គមស៊ីវិលជិត៤០ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងដោះលែងសកម្មជនបរិស្ថាននិងសង្គម

អង្គការសង្គមស៊ីវិល ជិត៤០ស្ថាប័នបាន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនសកម្មជនជាយុវជនវ័យក្មេងចំនួន៧ នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ បន្ថែមលើការសោកស្តាយ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ជំរុញឱ្យរដ្ឋាភិបាលដោះលែងពួកគេឱ្យមានសេរីភាព និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងឡាយទៅលើពួកគេទាំង៧នាក់នោះផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី ៩ខែកញ្ញានេះ ក្រុមអង្គការ សមាគម សហជីព និងសហគមន៍ចំនួន៣៦ ស្នើអាជ្ញាធរលោកហ៊ុន...
video

ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យផ្ញើលិខិតទៅរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ជួយអន្តរាគមន៍ដោះលែងសកម្មជនបរិស្ថាន និងសង្គម

បញ្ញវន្តខ្មែរមួយក្រុមនៅក្រៅប្រទេសបាននាំគ្នាជំរុញឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាអាមេរិក និងសមាជិករដ្ឋសភាអាមេរិក ជួយអន្តរាគមន៍ដោះលែងសកម្មជន បរិស្ថាន និងសង្គមដោយគ្មានលក្ខខណ្ឌ។ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ឬហៅកាត់ថា SMD បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Mike Poemeo តំណាងរាស្ត្រ Alan Lowenthal និងព្រឹទ្ធសភា Linsey...
video

តុលាការខេត្តកំពត សម្រេចផ្តន្ទាទោសអតីតមន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិម្នាក់ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ

សាលាដំបូងខេត្តកំពតនៅថ្ងៃពុធនេះ បានសម្រេចផ្តន្ទាទោសអតីតមន្ត្រីមូលដ្ឋានគណបក្សសង្រ្គោះជាតិម្នាក់ អ្នកស្រី ប៉ែន មុំ ឬ ប៉ែន ស្រីមុំ ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទរួមគំនិតក្បត់ បង្កភាពវឹកវរ ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តាមរយៈប្រព័ន្ធតេឡេក្រាមរបស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស បានឱ្យដឹងថា អតីតមន្ត្រីមូលដ្ឋានរបស់ខ្លួនម្នាក់ អ្នកស្រី ប៉ែន មុំ ត្រូវបានសាលាដំបូងខេត្តកំពតសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយវាយខ្នោះនៅក្នុងបន្ទប់សវនា ហើយបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះក្រោយពេលបញ្ចប់សវនាការភ្លាមៗតែម្តង។ គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសយល់ឃើញថា...
video

IDEA TALK៖ តើអ្វីជាមូលហេតុនៅពីក្រោយការចាប់សកម្មជន?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០៖ តើអ្វីជាមូលហេតុនៅពីក្រោយការចាប់សកម្មជន?
video

ក្រសួងរ៉ែ ប្រកាសអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនដាក់ពាក្យរុករករ៉ែនៅតំបន់ពីរមានទំហំផ្ទៃដីជាង២០០គីឡូម៉ែត្រក្រឡា

ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យមានការដាក់ពាក្យសុំអាជ្ញាបណ្ណរុករករ៉ែ នៅកម្ពុជាចំនួនពីរតំបន់បន្ថែមទៀត គឺនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងនៅតំបន់ភ្នំប៉ាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី លើទំហំផ្ទៃដីជាង ២០០គីឡូម៉ែត្រក្រឡា។ សេចក្ដីជូនដំណឹងរបស់ក្រសួងរ៉ែ និងថាមពល ចុះនៅថ្ងៃទី២ ខែកញ្ញា ហើយដែលសាព័ត៌មាន The Cambodia Daily...
video

ប្រធានាធិបតីតៃវ៉ាន់ អំពាវនាវសុំអោយមេដឹកនាំប្រទេសប្រជាធិបតេយ្យសាមគ្គីគ្នា ប្រឆាំងទង្វើគឃ្លើនរបស់ចិន

ក្នុងសប្ដាហ៍កន្លងទៅនេះដែនដីកោះតៃវ៉ាន់ និងមហាយក្សអាស៊ី គឺប្រទេសចិន បានធ្លាក់ក្នុងការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងទាំងក្នុងសង្រ្គាមវោហាសាស្ត្រ និងកងទ័ព។ ចិនប្រតិកម្មនឹងតៃវ៉ាន់ដែលបើកអោយមានទស្សនកិច្ចរបស់ប្រធានរដ្ឋសភាប្រទេសឆេក ហើយតៃវ៉ាន់ចាត់ទុកចិនថា ជាប្រទេសធំជ្រៀតជ្រែករដ្ឋមួយដែលមានអធិបតេយ្យភាព។ មិនតែប៉ុណ្ណោះ ទាំងចិន និងតៃវ៉ាន់ ក៏បានបង្ហាញកម្លាំងទ័ពដាក់គ្នាទៀតផង។ ចិនធ្វើសមយុទ្ធកងនាវាដោយបើកឆ្លងកាត់ចក្រសមុទ្ធតៃវ៉ាន់ ហើយបាញ់សុទ្ធតែគ្រាប់ពិត។ ចំណែកតៃវ៉ាន់បានអូសកាំជ្រួចសំឡឹងមើលសមយុទ្ធរបស់ចិន។ ទាំងនេះហើយមើលទៅដែលប្រធានាធិបតីតៃវ៉ាន់សាយអ៊ឹងវិន នៅថ្ងៃទី៨ ខែសីហានេះ បាន...
video

អតីតស្នងការនគរបាលខេត្តកំពង់ធំ ត្រូវបានរកឃើញថាពិតជាបៀតបៀនកេរ្តិ៍ភេទលើមន្ត្រីនគរបាលជាស្រ្តី

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអះអាងថា អតីតស្នងការនគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល ពិតជាបានប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ភេទទៅលើមន្ត្រីនគរបាលជាស្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តនេះប្រាកដមែន។ ក្រោយពីបានរកឃើញរឿងអាស្រូវកេរ្តិ៍ភេទនេះ ក្រសួងមហាផ្ទៃបានសម្រេចដកតំណែងលោក អ៊ុក កុសល ពីស្នងការនគរបាលខេត្តកំពង់ធំតែម្តង។  សារព័ត៌មានVOD បានស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ...
video

មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រតិកម្មជុំវិញការបង្រ្កាបរបស់អាជ្ញាធរទៅលើអ្នកតវ៉ាដែលទាមទារសិទ្ធីសេរីភាព

អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីត អះអាងថា អ្នកស្រីមានក្តីកង្វល់ជាខ្លាំងចំពោះរបាយការណ៍នានាដែលបង្ហាញអំពីការចាប់ខ្លួន និងចោទប្រកាន់សកម្មជនបរិស្ថាន ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កើតភាពវឹកវរដល់សង្គម តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងនៅថ្ងៃអង្គារនេះថា បុគ្គលមួយចំនួន ព្រមទាំងព្រះសង្ឃមួយព្រះអង្គផង ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងឃុំខ្លួនជាបន្តបន្ទាប់...